ព័ត៌មានជាតិ

បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូ សូមអញ្ជើញធ្វើការទាក់ទងមកលេខទូរស័ព្ទ….

ភ្នំពេញ: យោងតាមផេក អធិការនគរបាលខណ្ឌដង្កោ-លោកវរសេនីយ៍ឯក ជឹម​ ស៊ីថា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤ទៀបភ្លឺ កម្លាំងនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់ តាមភូមិសាស្រ្ត ស្មុគស្មាញក្នុងមូលដ្ឋាន ។

ពេលល្បាតមកដល់ចំណុចផ្ទះល្វែង ទុកចោលសង់មិនទាន់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ ក៏បានប្រទះឃើញម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5742 ទុកចោលក្នុងផ្ទះល្វែងនោះ ហើយកម្លាំងនគរបាល ក៏បានយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស រង់ចាំម្ចាស់មកទទួលយកទៅវិញ ។

បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូ ដែលមានភិនភាគដូចរៀបរាប់ខាងលើ សូមទាក់ទងមកលេខទូរស័ព្ទ៖ 012 72 73 58 / 016 852 968/012 251 880 ។ បញ្ជាក់: សូមភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធមកជាមួយផង ៕

មតិយោបល់