ព័ត៌មានជាតិ

ករណីជនជាតិចិនម្នាក់បើករថយន្តបុកដៃបង្កាន់ស្ពាន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកបង្កាន់ដៃស្ពានរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក កាមារីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1724 បើកបរដោយជនជាតិចិនម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់