ភ្នំពេញៈ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង១០នាទីយប់ មានករណីអគ្គិភ័យ (ឆេះផ្ទះ២ខ្នង) ចំណុចផ្ទះគ្មាន លេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទី១ឈ្មោះ ស៊ុត ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ យោធា រស់នៅទីតាំងខាងលើ (ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ) ។
មូលហេតុ៖ ប្ដីប្រពន្ធ ឈ្លោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។
ប្រភេទសំណង ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ ) ។
ខូចខាតសម្ភារៈទាំងស្រុង ។
ម្ចាស់ផ្ទះទី២ ឈ្មោះ ហ៊ុន ឡាង អាយុ ៤៨ឆ្នាំ មុខរបរ អាវុធហត្ថខណ្ឌដូនពេញ រស់នៅទីតាំងកើតហេតុ ។
-ប្រភេទសំណង : ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ (៧ម៉ែត្រ x ១៦ម៉ែត្រ )
មូលហេតុ៖ រាលឆេះមកពីផ្ទះទី១។
-ខូចខាតសម្ភារៈទាំងស្រុង
-ស្លាប់ មនុស្ស : គ្មាន ។
-របួស មនុស្ស : គ្មាន ។
រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៧ម៉ែត្រគូប ។
រថយន្ត ជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ។
រថយន្ដស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៥គ្រឿង។
ពន្លត់ចប់នៅម៉ោង ១១និង៣៤នាទីថ្ងៃខែឆ្នាំដដែល៕
មតិយោបល់