ព័ត៌មានជាតិ

ឡានសាំយ៉ុងដឹកបន្លែបែកកង់ ជ្រុលបុករថយន្តស៊េរីទំនើបឈប់ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តដឹកបន្លែមួយគ្រឿង បើកលឿនបានបែកកង់ម្ខាង ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង កំពុងឈប់ចតលើចិញ្ចើមផ្លូវ និងរេចង្កូតបុកសួនទ្រូងផ្លូវ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចក្រុមហ៊ុនគូប៊ូតា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2804 បើកបរដោយប្ដីប្រពន្ធ ២នាក់ រងរបួសធ្ងន់ស្រាល។
រថយន្តស៊េរីទំនើបម៉ាក RANES ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-6780 ឈប់ចតលើចិញ្ចើមផ្លូវ។

ដំណើររឿង៖ មុនពេលកើតហេតុគេរថយន្តដឹកបន្លែបើកបរដោយប្ដីប្រពន្ធ ២នាក់ ចេញពីខេត្តកំពង់ចាមបំណងយកបន្លែ មកបោះឲ្យម៉ូយនៅផ្សារដើមគរ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់មុខខាងស្ដាំ បណ្ដាលឲ្យជ្រុលទៅបុករថយន្តស៊េរីទំនើប រុញទៅមុខប្រហែល ២០ម៉ែត្រ ហើយក៏បន្តទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែម ធ្វើឲ្យប្ដីប្រពន្ធ ២នាក់ នោះ គាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ស្រាល ត្រូវបានគេជួយគាស់យកចេញមកក្រៅ និងហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់