ព័ត៌មានជាតិ

ស្ងាត់ៗវិរៈបុរសក្លឹបលោក Cantona ប្រកាសតែងតាំងខ្លួនឯងជាគ្រូថ្មីរបស់ Man UTD

បរទេស៖ វិរៈបុរសក្លឹបបិសាចក្រហម Man UTD លោក Eric Cantona នៅថ្ងៃនេះបានប្រកាសខ្លួនគាត់គឺជាគ្រូបង្វឹករបស់ក្លឹបថ្មីទោះបីជាជាក់ស្តែងក្លឹបបានប្រកាសជាផ្លូវការហើយថាលោក Ralf Rangnich នឹងត្រូវដើរតួជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងរដូវកាល។

បុរសជនជាតិបារាំងរូបនេះធ្លាប់ជាកីឡាករឆ្នើមនិងកំពូលរបស់ក្លឹបចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៧ហើយបានធ្វើការប្រកាសបែបនេះនៅលើបណ្តាញសង្គម Instagrm របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

Man UTD ទោះបីជាយ៉ាងណាគឺនៅតែបន្តស្វែងរកគ្រូបង្វឹកថ្មីម្នាក់ទៀតនៅឡើយដើម្បីមកធ្វើការងារនេះពីព្រោះថាលោក Rangnick គឺនឹងបន្តការងារត្រឹមតែចុងរដូវកាលប៉ុណ្ណោះហើយគាត់នឹងក្លាយទៅជាទីប្រឹក្សារបស់ក្លឹបរយៈពេល២ឆ្នាំជំនួសវិញ៕

 

មតិយោបល់