ព័ត៌មានសិល្បៈ និងកម្សាន្ត

ថាមែនៗ ពេជ្រ សោភា បង្ហាញខ្លួនលើវេទិកាចម្រៀង ក្នុងកម្មវិធីចាប់ឆ្នោតផលិតផលរបស់ លោកស្រី ទ្រី ដាណា

(ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានរំពឹងទុកមែនថា តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ទំនងជានឹងមានការងារថ្មីឆាប់ៗជាមួយសេដ្ឋីនី ទ្រី ដាណា ក្រោយពីឃើញអ្នកទាំងពីរបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា កាលពីមួយរយ:ពេលមុន។ តែយ៉ាងណា ការរំពឹងនោះ បានក្លាយជាការពិត ក្រោយពីឃើញ តារាចម្រៀង ពេជ្រ សោភា ឡើងច្រៀងលើឆាកតន្ត្រី នៃកម្មវិធីចាប់ឆ្នោតផលិតផលរបស់លោកស្រី ទ្រី ដាណា។

នារាត្រីយប់ថ្ងៃ២៥ម្សិលមិញនេះ តាមរយ:វីដេអូឡាយរបស់តារាចម្រៀង សួស វីហ្សា គឺបានបង្ហាញពីសកម្មភាពរបស់តារាចម្រៀងល្បីប្រចាំប្រទេស ពេជ្រ សោភា ឡើងបកស្រាយចម្រៀង ប្រភេទញាក់កន្ត្រាក់អារម្មណ៍ នៅលើឆាកនៃវេទិកាប្រគំតន្ត្រី របស់លោកស្រី ទ្រីដាណា។ ខណ:កម្មវិធីនេះ គឺធ្វើឡើង ដើម្បីចាប់ឆ្នោតរកអ្នកឈ្នះរង្វាន់ ពីផលិតផលបំប៉នសុខភាពសារាយសមុទ្ររបស់ ក្រុមហ៊ុន ដាណា ទ្រី។

គួរជម្រាបថា ក្រោយឃើញសកម្មភាពរបស់តារាចម្រៀង ពេជ្រ សោភា ក្នុងកម្មវិធីនេះហើយ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេស គឺមិនខុសពីអ្វីដែលមហាជនបានគិតពីមុនមកទេថា មិនយូរមិនឆាប់ ពេជ្រ សោភា និងមានកម្មវិធីណាមួយ ជាមួយ លោកស្រី ទ្រី ដាណា ដែលពេលនេះបានក្លាយជាការពិតហើយ៕

មតិយោបល់