បរទេស៖ ក្រោយបរាជ័យទៅលើក្រុមខ្លាំងអង់គ្លេស Man City កាលពីប៉ុន្មានថ្ងៃកន្លងមករួចមកលោក Jamie Carragher ដែលជាអតីតកីឡាករខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បានធ្វើការព្យាករណ៍ថាកីឡាករ Lionel Messi និងគូកនផ្សេងទៀតដូចជា Mbappe ព្រមទាំង Neymar ផងគឺមិនអាចជួយឲ្យក្រុមអាចទទួលបានឱកាសលើកពានរង្វាន់ Champions Leagueនោះឡើយ។
ក្រុមអ្នកមានបារាំង PSG បានចាញ៉ Man City ក្នុងលទ្ធផល១ទល់នឹង០នៅទឹកដី Etihad កាលពីយប់ថ្ងៃពុធដែលក្នុងនោះគ្រាប់បាល់បានកើតឡើងដោយកីឡាករ Mbappe មួយគ្រាប់ដំបូងនិងតាមពីក្រោយមកវិញដោយកីឡាករ Sterling និង Jesus។
នេះមានន័យថា Man City នឹងឡើងដោយស្វ័យប្រវត្តិទៅ១៦ក្រុមចុងក្រោយខណៈដែល PSG នឹងត្រូវរងចាំមើលនិងប្រកួតវគ្គជម្រុះផ្សេងទៀតមុនអាចទទួលបានឱកាសទៅលេងនៅ Champion Leagueវគ្គបន្តនេះដែរឬយ៉ាងណា។
លោក Carragher បាននិយាយបែបនេះថា៖ PSG ដែលមានកីឡាករឆ្នើមទាំងបីគឺពួកគេគ្មានឱកាសនោះឡើយដើម្បីអាចលើកពាន Champions League គឺដាច់ខាតមិនអាចមានឱកាសសូម្បីតែបន្តិច៕




មតិយោបល់