ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប តាមប្រមាញ់ជនសង្ស័យ៣ខេត្ត ទើបបង្ក្រាបចាប់ខ្លួនបានដល់ឫសគល់

សៀមរាប: ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើប្រតិបត្តិការបើកការ ស៊ើបអង្កេត ដោយផ្ទាល់ ករណីអំពើលួចមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិត ប្លន់យកម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០១ និង ៣០នាទីទៀបភ្លឺ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់០៣ខេត្ត ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃព័ត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ជាស្នងការរងទទួលដឹកនាំ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ។

ជាលទ្ធផលកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានតាមចាប់បង្ក្រាបដល់ឫសគល់ហើយឃាត់ខ្លួនក្នុងបទល្មើស ជាក់ស្តែង ចំនួន០៥នាក់ និងបន្តការស៊ើបអង្កេតឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០៣នាក់បន្ថែមទៀតនិង ដកហូតវត្ថុតាង ម៉ូតូជារបស់ជនរងគ្រោះចំនួន០២គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ ) និងវត្ថុតាង កាំបិតចំនួន០១ ដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ។

ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់