ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសវ័យចំណាស់ម្នាក់ ត្រូវពលរដ្ឋប្រទះឃើញសាកសពនៅក្នុងព្រៃ

​កោះកុង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៧​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង០០​នាទី​ព្រឹក​ នៅ​តាម​ផ្លូវ​ចូល​ព្រៃ​ចម្ការ​ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ នៅ​ចំណុច​ព្រែក​ក្រូច​ ភូមិ​ចម្ការលើ​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ផុ​ន​ ភេទ​ប្រុស​ អាយុ៥៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​តា​អុក​ ឃុំ​អណ្ដូងទឹក​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង ​។​

​តាម​ការ​អះអាង​របស់​កូនប្រុស​ស្រី ​និង​ចៅ​ឈ្មោះ​ តឹង​ សីហា​ បាន​ប្រទះ​ឃើញ​សាកសព​មុនគេ​ បាន​បំភ្លឺ​ថា​ ពេល​កន្លង​មក​ជន​រង​គ្រោះ​គាត់​បាន​ផឹកស្រា​ជា​ប្រចាំ​មិន​ហូប​បាយ​ ជា​រឿយៗ​និង​ដល់​ទៅ​ណា​មក​ណា​គ្មាន​ដំណឹង​ទេ ​។​ គាត់​គ្មាន​គំនុំ​ជាមួយ​អ្នក​ណា​ក្នុង​ស្រុកភូមិ​ទេ​ មាន​តែ​អ្នក​ភូមិ​ជួយ​យកអាសារ​គាត់ ​។​

​ក្រោយ​ទទួល​បាន​ព​ត៌​មាន​ពី​សាច់ញាតិ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ​នៃ​អធិការដ្ឋាន​ស្រុក​បូ​ទុម​សាគរ​បាន​ សហការ​ជាមួយ​-​អាជ្ញាធរ​ភូមិ​-​ឃុំ​ បាន​ចុះ​ពិនិត្យ​សា​សព​ ហើយ​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ដេក​ស្លាប់​ដោយសារ​ខ្យល់គ​ពិតមែន ​។​

​ក្រោយ​ពី​ពិនិត្យ​រួច​ បាន​ប្រគល់​សាកសព ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់