ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតសារធាតុញៀន​ចំនួន ៣១កញ្ចប់

ព្រះសីហនុ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួនម្នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​ ៦និង​១០នាទី​​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្ដព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ វុធ ស្រីអូន ភេទ​ស្រី​ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីលំនៅបច្ចុប្បន្ន ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ៣១កញ្ចប់ ។
-ទូរសព្ទ ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់