ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​របស់​អតីត​ស្វាមី​ចាប់​រំលោភ​បូក

ឥណ្ឌា៖ បើយោង​តាម​ប្រភព​ព័ត៌មាន​ Your​ Jewish​ News​ បាន​ឲ្យ​ដឹង​ថា​ នេះ​ស្ត្រីវ័យ​ ២៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​​គេ​រំលោភ​នៅ​ក្នុង​ផ្ទះ​របស់​នាង​ ដោយ​ជន​ទំនើង​បួន​ដែល​ជា​មិត្ត​ភក្តិ​អតីត​ស្វាមី​របស់​នាង​។ ​ហេតុការណ៍​នោះ​បាន​ធ្វើ​ឡើង​នៅ​ប្រហែល​ម៉ោង ​១១យប់​ នៅ​ក្នុង​ទីក្រុង​ Ashok Nagar​ នៃ​ប្រទេស​ឥណ្ឌា​ ខណៈ​ដែល​ស្ត្រី​ម្នាក់​នេះ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​។

មុនដំបូងពួកគេបានចូលទៅគោះទ្វារផ្ទះរបស់ស្ត្រី ពេលដែលនាងបើកទ្វារមក​ឃើញ​មាន​បុរស់​បួន​នាក់​បាន​សំរុ​ក​ចូល​មក​ចាប់​បង្ខំ​នាង​ទាំង​កំរោល​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ប្រចាំ​នៅ​តំបន់​នោះ។​ បន្ទាប់​ពី​ការ​រំលោភ​ហើយ​បុរស​ទាំង​បួន​នាក់​នោះ​បាន​ចេញ​ទៅ​បាត់​ ហើយ​នាង​បាន​ទៅ​មន្ទី​ពេទ្យ​ ជា​កន្លែង​ដែល​អះ​អាង​ថា​នាង​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថវៈ។​

ក្រោយពីបានដឹងថានាងត្រូវបានគេចាប់រំលោភ ក្រុមប៉ូលិសក៏បានធ្វើការស៊ើប​អង្កេត​ដើម្បី​ស្វែង​រ​ក​ជន​ល្មើស​ទាំង​បួន​នាក់​នោះមក​ដាក់​ទោស​តាម​ផ្លូវច្បាប់។​ ស្ត្រីរង់​គ្រោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា​ ជន​ជាប់​ចោទ​ទាំង​អស់​គឺ​ជា​មិត្ត​ភ័ក​របស់​អតីត​ស្វាមី​ដើម​របស់​នាង​ ហើយ​ក្នុង​កំឡុង​ពេល​ស៊ើប​អង្កេត​ប៉ូលិស​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នាង​កំពុង​តែ​រស់​នៅ​ជា​មួយ​ប្តី​ទី​ពីរ​របស់​នាង​។​

នៅក្នុង​ថ្ងៃ​កើត​ហេតុ​នោះ​ប្តី​ទី​ពី​រ​របស់​នាង​ត្រូវ​ធ្វើកា​រវេន​យប់​ ដូច្នេះគឺ​មិន​បាន​នៅ​ផ្ទះទេ​៕​

មតិយោបល់