ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ករណីហិង្សាក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បង្កឡើងដោយក្មេងអាណាធិបតេយ្យ ២ក្រុម

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានចំពោះករណីហិង្សានៅចំ ណុចស្ថានីយ៍ប្រេងឥន្ធនៈក្នុងក្រុងបាត់ដំង ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណជន ពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២០និង០៥នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយបានកើតឡើង ដែលករណីនេះបង្កដោយក្រុមក្មេងអាណាធិបតេយ្យចំនួន ០២ក្រុម ដែលមានគ្នាប្រមាណពី ១០នាក់ទៅ ១៥នាក់ ជិះម៉ូតូនិងប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាពផង បានធ្វើសកម្មភាព(គប់គ្នា)ទៅវិញទៅមក នៅក្នុងបរិវេណនោះជាហេតុនាំបង្កឱ្យមានការភ្ញាក់ផ្អើល ដល់មហាជន ដែលស្ថិតនៅទីនោះ រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវផង ។

ក្នុងសកម្មភាពនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស ឬខូចខាតដល់ទ្រព្យសម្បត្តិអ្វីទេ ហើយនៅពេល ដែលពួកគេធ្វើសកម្មភាពក្នុងរយៈពេលខ្លីរួចមកក្រុមក្មេងទាំងពីរក្រុមបានជិះម៉ូតូគេចខ្លួនចេញពីទីកន្លែងនោះបាត់ទៅ ដែលក្រោយនោះបន្តិចទើបសមត្ថកិច្ចនគរបាលបាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរព័ត៌មានទាក់ទងនឹងករណីហិង្សានេះ។

នៅក្រោយពេលកើត ហេតុ ឃើញរូបភាពជាឃ្លីប វីដេអូនៃសកម្មភាពហិង្សានេះត្រូវបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គម។

ក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ផែនជំនា ញការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលក្រុង បាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានអំពីអត្តសញ្ញាណមុខសញ្ញាក្រុមក្មេងបង្កអាណាធិបតេយ្យនេះ បានមួយចំនួនហើយ ដែលសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ បន្ថែមនិងមានវិធានការជាក់ស្តែងចំពោះ អ្នកបង្កសកម្មភាពអាណាធិបតេយ្យបែបនេះ ៕

មតិយោបល់