ព័ត៌មានជាតិ

រថយន្ត PRIUS សាកកម្លាំងគ្នា ត្រង់ចំណុចផ្លូវបំបែកបួន បណ្ដាលខូចខាតទំាងសងខាង

ភ្នំពេញៈ រថយន្ត PRIUS ពីរគ្រឿងពន្លះគ្នាពេញទំហឹង បែកផ្កាភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមាន អ្នករបួស ហេតុការណ៍កើតឡើង កាលវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លួវ៤៣០ កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

មុនពេលកើតហេតុគេឃើញរថយន្ត TOVOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BM 5216 ធ្វើដំណើរតាម បណ្ដោយផ្លូវ១៩៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក TOVOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP 7798 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣០ ទិសដៅពីត្បូង ទៅជើងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ ចុះមកចំណុចកើតហេតុ ដោយមិនមានអ្នករបួស និងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា តែមិនត្រូវគ្នានោះទេ ទើបសមត្ថកិច្ចទាក់ទងទៅ សមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក ស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់