(ភ្នំពេញ)៖ បទចម្រៀង “Top Of The Lady” របស់កញ្ញា ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងដោយម្នាក់ៗទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ត្រូវបានបញ្ចេញជាផ្លូវការ នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនទាន់បាន២៤ម៉ោងផង ចំនួនអ្នកចូលទស្សនាទទួលបានដល់ជាង១លានដងឯណោះ និងមានការចែករំលែកតៗគ្នាជាច្រើនផងដែរ។
យ៉ាងណាមិញ បងប្អូនខ្មែរជាច្រើននាំគ្នាបង្ហាញអារម្មណ៍រំភើបពោរពេញដោយមោទកភាពដែលបទចម្រៀងមួយនេះមិនត្រឹមតែកក្រើកតែក្នុងប្រទេសប៉ុណ្ណោះទេ ពោលសូម្បីតែតាមបណ្តាប្រទេសនានាក៏កំពុងនាំគ្នាចាប់អារម្មណ៍ផងដែរ។ ជាក់ស្តែងដោយសារបទមួយនេះបានបង្ហាញពីវប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរ ជនជាតិជប៉ុនមួយរូបឈ្មោះ Eumer Minimo បានធ្វើវីដេអូ Reaction សរសើរមិនដាច់ពីមាត់ថាពិតជាអស្ចារ្យខ្លាំង ជាហេតធ្វើឱ្យលោកស្រលាញ់កម្ពុជា និងគាំទ្របវរកញ្ញាកម្ពុជា ដែលកំពុងជាប់បេសកកម្មទៅប្រកួតនៅក្រៅប្រទេសផងដែរ។ ក្នុងនោះក៏មានជនបរទេសឯទៀតបានធ្វើវីដេអូ Reaction សរសើរផងដែរ។
ក្រៅពីមានអត្ថន័យ និងខ្លឹមសារលើស្ទួយនារីភេទហើយនោះ ងាកមកវីដេអូសម្តែងក្នុងបទចម្រៀង ‘ វីរនារី ‘ Top Of The Lady ត្រូវបានគេមើលឃើញថា បានបញ្ចូលនូវរបាំល្ខោនបុរាណខ្មែរ និងក្បាច់គុនល្បក្កត្តោខ្មែរ ព្រមប្រាណប្រាសាទខ្មែរ និងសម្លៀកបំពាក់ប្រពៃណីខ្មែរជាច្រើនផងដែរ។
ចង់ដឹងថា ជនជាតិជប៉ុនរូបនេះមានប្រតិកម្មភ្ញាក់ផ្អើល និងសរសើរកម្ពុជាយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖




មតិយោបល់