(ញូយ៉ក)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងលោក Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែត្រៀមខ្លួនដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ក្នុងការប្រយុទ្ធ ប្រឆាំងជាមួយវីរុស COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែវាហាក់ដូចជាលឿនពេកហើយថាតើគួរតែដាក់ចេញវិធានការបិទខ្ទប់ ឬការរឹតត្បិតនានាឡើងវិញ ដែរឬក៏យ៉ាងណា។
ភ្លាមៗ ក្រោយការប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងសហរដ្ឋអាមេរិក បានសម្រេចចិត្តហាមជនបរទេសមកពីអាហ្វ្រិកខាងត្បូង, ណាមីបៀរ, ហ្ស៊ីមបាបវ៉េ, បុតស្វាណា, ឡេសូតូ, អេស្វាទីនី, ម៉ាឡាវី និងម៉ូហ្សំប៊ីក ចូលមកក្នុងទឹកដីរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «This Week» នៃទូរទស្សន៍ ABC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Anthony Fauci ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងរលកឆ្លង COVID-19 ជាលើកទី៥ តែអ្នកជំនាញរូបនេះនៅតែបញ្ជាក់ថាការកើនឡើង នៃចំនួនប្រជាជនអាមេរិកដែលបាន ចាក់វ៉ាក់សាំងបង្ការពេញលេញ ឬដូសជំរុញ អាចនឹងការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់៕
មតិយោបល់