បាត់ដំបងៈ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ និងដោយបានការសម្រប សម្រួល លើនីតិវិធីឯកឧត្តម កេវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង នោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យចំនួន០៤នាក់ ក្នុងករណីហិង្សាដោយអាវុធក្នុងនោះគឺ៖
១-ឈ្មោះ វ៉ែង សុវណ្ណ ហៅ អាវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ២-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់ នៅភូមិកាប់គោថ្មី សង្កា ត់អូចារ ក្រុងបាត់ដំបង ។
៣-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ ២៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ហូវ សុជាតិ ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង ៣០នាទី ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើត ឡើងនៅចំណុចក្រុមទី១៧ ភូមិកាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុមជនសង័្សយខាងលើ បានធ្វើសកម្មភាពប្រើប្រាស់អាវុធមាន (កាំបិត) កាប់ទៅលើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
នៅក្រោយកើតហេតុ ជនសង័្សយបានគេចខ្លួនបាត់ ហើយតាមរយៈអង្គហេតុមួយនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង័្សយ បានឆ្លើយសារភាពថា ពួកគេពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ហើយមូលហេតុដែលនាំទៅដល់ករណីហិង្សានេះ គឺជាការដោះស្រាយគំនុំតែប៉ុណ្ណោះ ។
បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការនគរបាលក្រុង បាត់ដំបងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ យកទៅអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់