ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីរើសអេតចាយដ៏កម្សត់ម្នាក់ មិនមានផ្ទះសម្បែង ឈឺពោះឆ្លងទន្លេតែម្នាក់ឯង នៅមុខវត្តកោះ

ភ្នំពេញៈ ពិតជាអាសូណាស់ស្ត្រីម្នាក់ជាអ្នករើសអេតចាយ ដ៏កំសត់មិនមានផ្ទះសម្បែង បានឈឺពោះឆ្លងទន្លេតែម្នាក់ឯង បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវ៦៣ ចំណុចមុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើតែងតែដើររើសអេតចាយរាល់ថ្ងៃ ទោះបីមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ដើម្បីចិញ្ចឹមជីវិតមិនសុំទានគេនោះទេ ចំណែកប្ដីត្រូវជាប់ទោសនៅមណ្ឌលកែប្រែមិនទាន់ចេញមកវិញនោះទេ ដោយមានសារធាតុញៀនជាប់ខ្លួន ក្រោយពីរើសអេតហើយស្ត្រីរូបនោះ បានមកស្នាក់នៅមុខវត្តកោះគ្របតង់រហែកមុខក្រោយ ដោយគាត់មិនមានផ្ទះស្នាក់នៅដូចគេ។

ប្រភពដដែលបន្តទៀតថា ស្រាប់តែនៅយប់មុននិងឆ្លងទន្លេឮគាត់ស្រែកថ្ងូរឈឺពោះតែម្នាក់ឯង គ្មានអ្នកណាម្នាក់ជួយគាត់នោះទេ ស្រាប់មួយបន្ទុះឃើញអ្នកសារព័ត៌មានជាច្រើនផ្សាយ ដើម្បីរកជំនួយជួយគាត់ដោយឃើញការឡាយផ្ទាល់ មានបងប្អូនមួយចំនួនចូលជាលុយជាហូរហែ អ្នកខ្លះតិចខ្លះច្រើនតាមកម្លាំងសទ្ធារៀងៗខ្លួន។

ក្រោយពីឆ្លងទន្លេរួចរាល់ហើយក៏ឃើញរថយន្តគ្លីនិចឯកជនមួយ ចុះជួយសង្គ្រោះបានដឹកស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យជប៉ុនដើម្បីសង្គ្រោះបន្តទៀត៕

មតិយោបល់