ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលរួមបោះឆ្នោត! ជូនបេក្ខនារីកម្ពុជា ដើម្បីឈ្នះក្នុងឈុតតំណាងជាតិ នៃកម្មវិធី «Miss Grand International»

(ភ្នំពេញ)៖ បេក្ខនារីកម្ពុជាកញ្ញា ប៉ូ គីមថេងសុតធីតា បានគ្រងឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅវេលាយប់ម៉ោង៧៖០០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ម្សិលមិញនេះ ខណៈបច្ចុប្បន្នចូលដល់វគ្គបោះឆ្នោត ដើម្បីទទួលបានជ័យជំនះលើឈុតតំណាងជាតិ ពីកម្មវិធី «Miss Grand International»។

ដើម្បីឲ្យបេក្ខនារីកម្ពុជាដែលគ្រងឈុតតំណាងជាតិឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» បានទទួលជ័យជំនះសូមចូលរួមបោះឆ្នោតតាមរយៈទី១៖ តាមរយៈ Facebook: 1 Like = 1 Point, 1 Share = 2 Points និងទី២៖ តាមរយៈ Instagram: 1 Like = 10 Points។ ដើម្បីអាចបោះឆ្នោតតាម Instagram ជាដំបូងត្រូវចូលទៅ Follow គណនី Instagarm ផ្លូវការរបស់ Miss Grand International ជាមុនសិន។

គួរជម្រាបថា ឈុតតំណាងជាតិ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» គឺបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុត មានបង្កប់ក្នុងឈុតនេះផងដែរ។ ស្នាដៃនៃឈុតតំណាងជាតិនេះ គឺគូររូបដោយ លោក អាន សាមួន ច្នៃម៉ូតដោយលោក លី ភក្រ្តារដ្ឋហ្វុង និងលោក សាយ ធារ៉ា៕

មតិយោបល់