ព័ត៌មានជាតិ

Update៖ មិនធម្មតាមែន បាត់ ៥ឆ្នាំហើយរកឃើញវិញ លោកអភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋ ដកហូតពីហាងបញ្ចាំនៅផ្សារឃ្លាំងរំសេវ

ភ្នំពេញៈ (ព័ត៌មានបឋម) ប្រសាសន៍របស់លោកអភិបាលរងរាជធានីភ្នំពេញ និងការប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋវិញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពួកគាត់មានឯកសារពាក់ព័ន្ធត្រឹមត្រូវ ក្រោយបាត់អស់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីផ្នែកជំនាញធ្វើការរឹបអូសពីហាងបញ្ចាំជាច្រើនកន្លែង នៅម្ដុំផ្សារឃ្លាំងរំសេវ និងអំពាវនាវដល់ពលរដ្ឋដែលបាត់ម៉ូតូ អាចកាន់ឯកសារពាក់ព័ន្ធ មកទំនាក់ទំនងសាកសួរខាងផ្នែកជំនាញបាន។

ម៉ូតូជនរងគ្រោះម៉ាក ឌ្រីមសង សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-4558 បាត់នៅទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវជនសង្ស័យធ្វើការប្ដូរស្លាកលេខ។

ករណីនេះ នឹងប្រគល់ជូនពលរដ្ឋជាបន្តបន្ទាប់ ប្រសិនបើខាងផ្នែកជំនាញ លោកធ្វើការស្រាវជ្រាវឃើញបន្ត នាព្រឹកនេះផងដែរ ឃើញថាប្រជាពលរដ្ឋ នៅតែបន្តសម្រុកមកទីតាំងខាងលើ ដើម្បីស្វែងរកម៉ូតូរៀងៗខ្លួន៕

មតិយោបល់