កោះកុងៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១និង ៤៥នាទី លើផ្លូវគ្រួសក្រហមមានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់យានយន្តដោយខ្លួនឯង បណ្តាលអោយ មនុស្សស្លាប់០១នាក់ប្រុស និងរងរបួសស្រាល០២នាក់ ប្រុសស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
– រថយន្តកែច្នៃ០១គ្រឿង (គ្មានម៉ាក គ្មានស្លាកលេខ) បើកបរទិសដៅពីរភូមិថ្មស ឆ្ពោះទៅរោងចក្រទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ។
*មូលហេតុ៖ ប្រើប្រាស់ល្បឿនផ្ទុះកង់មុខខាងឆ្វេង ។
– អ្នកបើកបរឈ្មោះ ជុន ចយ ភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់នៅនិងកន្លែងកើតហេតុ) ។
– អ្នករួមដំណើរចំនួន ០២នាក់ ប្រុស។
១- ឈ្មោះ ជុំ ពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង(របួសស្រាល) ។
២- ឈ្មោះ ហ៊ន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួស
ស្រាល) ។
– ជនរងគ្រោះយើងបានបញ្ជូនទៅមណ្ឌលសុខភាព អណ្តូងទឹក ស្រុកបូទុមសាគរ ។
– រថយន្តខូចខាតធ្ងន់ ។
មតិយោបល់