ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៨នាក់ ករណីកាប់ក្បាលជនរងគ្រោះម្នាក់ដេរ១០ថ្នេរ

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីវេលា​ម៉ោង​២១និង៣០​នាទីយប់​ ថ្ងៃទី២៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ មាន​ករណី​ហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០១ករណី បានកើតឡើង នៅចំណុចវត្តភ្នំកុយ ស្ថិតក្នុងភូមិ​​​ភ្នំ​កុយ​ ឃុំសាលា​ក្រៅ​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉េន​ ចំរើន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ទំនប់​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ( របួស​ក្បាល​ ១០​ថ្នេរ​​ និង​ដៃ​ខាង​ស្ដាំ​ ) ។ ជនរងគ្រោះកំពុងឈរមើលគេ គប់ប៉េងប៉ោង ស្រាប់តែមានជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ​​មានគ្នាប្រហែល០៨នាក់ បានធ្វើសកម្មភាព កាប់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ ។

ក្រោយយ​ពីបាន​ធ្វើ​ការ​ស៊ើបអង្កេត ​និង​បានស្តាប់តាម​ចម្លើយ​របស់​សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​ និងជនរងគ្រោះ នៅថ្ងៃ​ទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៦និង២០នាទី​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានហៅជនសង្ស័យម្នាក់ មកសួរនាំនៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ តែជនសង្ស័យខាងលើ បានបដិសេធថា រូបគេមិនបានប្រព្រឹត្តដូចការចោទ របស់ជនរងគ្រោះទេ ។

ជនសង្ស័យ​​ឈ្មោះ​ រ៉ុង​ យ៉ត​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​បច្ចុប្បន្ន​រស់​នៅ​ភូមិ​ស្រឡៅ​ទង​ ឃុំកំរៀង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់