ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងចំនួន០៣នាក់ ជិះម៉ូតូបុកសមត្ថកិច្ច និងយកមួកវាយបណ្តាលឲ្យរងរបួស

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹង បានឃាត់ក្រុមក្មេងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ ដែលជិះម៉ូតូអូសជើង ជិះម៉ូតូបុកសមត្ថកិច្ចប៉ុស្តិ៍ និងយកមួកការពារ វាយមកលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស ។

ក្នុងប្រតិបត្តិការបានធ្វើឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យទី១-ឈ្មោះ ឌុល សុខលាភ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិអូរម៉ានី ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអូរម៉ានី ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទី៣-ឈ្មោះ បន ពឡុត ភេទ ប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិបរតាំងស៊ូ សង្កាត់ បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិន និងបក្ខពួកចំនួនបីម៉ូតូ និងគ្នាចំនួន០៩នាក់ទៀត បានគេចខ្លួនបាត់ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda dream black ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-7387 និងម៉ាក scoopy ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AQ-3131 ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ហើយជនសង្ស័យដែលបានគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេត ៕

មតិយោបល់