ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្គាល់អ្នកច្នៃម៉ូតទាំង៣រូប ជំនាញខ្លាំងខាងពាក់ស្បែកជើងកែងខ្ពស់ ដើរកាច់រាង

(ភ្នំពេញ)៖ ក្រៅពីមានសមត្ថភាពច្នៃម៉ូតសម្លៀកបំពាក់យ៉ាងលេចធ្លោរហើយនោះ ងាកមកចាប់អារម្មណ៍តារាទាំង៣ដួងនេះ ត្រូវបានមហាជនដឹងថា មានជំនាញខ្លាំង ខាងពាក់ស្បែកជើងកែងខ្ពស់ៗ ដើរកាច់រាងយ៉ាងស្ទាត់ជំនាញ សូម្បីតែមិត្តនារីៗមួយចំនួនសុំចាញ់ក៏មាន។

១៖ លោក ឯម រៀម
លោក ឯម រៀម ជាអ្នកច្នៃម៉ូតជើងចាស់មួយរូប ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ចាប់តាំងប្រឡូកក្នុងវិស័យហ្វេសស៊ិនមួយនេះ លោកបានបង្ហាញស្នាដៃជាច្រើនសុទ្ធតែទទួលបានការកាំទ្រខ្លាំងពីមហាជន។ ក្នុងនោះ គេដឹងថា លោកជាសិល្បករមួយរូប ពូកែតុបតែងខ្លួន ស្លៀកឈុតប្លែកៗមួយគ្មានពីរ ជាពិសេសថែមទាំងប៊ិនប្រសព្វក្នុងការពាក់ស្បែកជើងកែងមានកម្ពស់ខ្ពស់ទៀតផង។

២៖ លោក Oliva Kong
អាចនិយាយបានថា បច្ចុប្បន្នអ្នកច្នៃម៉ូតលោក Oliva Kong កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ខណៈលោកតែងតែបង្ហោះវីដេអូដើរម៉ូតអមជាមួយការពាក់ស្បែកជើងក្បែងមានកម្ពស់ខ្ពស់ ព្រមទាំងដើរយ៉ាងជឿងជាក់នោះ។ ហើយរាល់វីដេអូដើរម៉ូតរបស់អ្នកច្នៃម៉ូតរូបនេះ តែងតែទទួលបានពាក្យសរសើរពីភាពជឿជាក់ និងសមត្ថភាពដើរម៉ូតពាក់ស្បែកជើងកែងនេះផងដែរ។

៣៖ រំដួល លិចទឹក
ច្រើនឆ្នាំមកហើយ ដែលអ្នកច្នៃម៉ូត រំដួល លិចទឹក មានមហាជនស្គាល់ និងដឹងពីសមត្ថភាពច្នៃប្រឌិតរបស់លោក រាល់ឈុតដែលលោកច្នៃតែងតែយករបស់ធម្មជាតិ ដូចជាកន្ទេល ស្មៅ ផ្លែឈើជាដើម ដើម្បីច្នៃជារ៉ូបមួយ។ ក្រៅពីពូកែច្នៃឈុតសម្លៀកបំពាក់ អ្នកDesignរូបនេះ ក៏អាចដើរម៉ូតជាមួយស្បែកជើងកែងខ្ពស់ៗបានយ៉ាងល្អ មិនចាញ់មនុស្សស្រី ឬតារាបង្ហាញម៉ូតអាជីពប៉ុន្មានឡើយ។

មតិយោបល់