ព័ត៌មានជាតិ

បំបែកកំណត់ត្រារបស់ Drogba ក្រោយ Salah ស៊ុតបាន ៣គ្រាប់យប់មិញ!

បរទេស៖ តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះបានបំពេញទំរង់យ៉ាងល្អឥតខ្ជោះក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះបិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់មិនឲ្យតដៃរួចឡើយដល់ចប់ការប្រកួត។

Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯងហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិកដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៅលីគកំពូលរបស់អង់គ្លេស Premier League។

ក្រោយការប្រកួតយប់មិញនេះ Salah បានរកគ្រាប់បាល់សរុបនៅអង់គ្លេស១០៧គញរាប់ពោលគឺលើសចំនួនដែលអតីតខ្សែប្រយុទ្ធឆ្នើមតោខៀវ Chelsea លោក Didier Drogbaរកបានត្រឹមតែ១០៤គ្រាប់៕

មតិយោបល់