ព័ត៌មានជាតិ

ដាំបាយនិងចង្ក្រានហ្គាសហើយដើរចោលបណ្តាលឲ្យឆាបឆេះផ្ទះ១ខ្នងអស់រាប់ពាន់ដុល្លារនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០ នាទីព្រឹក មានករណី អគ្គិភ័យ ឆេះផ្ទះដែលស្ថិតនៅភូមិដំណាក់ពពូល សង្កាត់ កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជន រងគ្រោះ ឈ្មោះ នុត សារិន ភេទ ប្រុស អាយុ ៧០ ឆ្នាំ ឆេះផ្ទះមួយខ្នងទាំងស្រុងមានទំហំ ១០x០៧ ម៉ែត្រ នឹងសំភារះមួយចំនួនទៀតរួមមាន៖
– លុយខ្មែរចំនួន ៨,០០០,០០០ លាន រៀល
– មាសចំនួន ០១តម្លឹង ០៣ជី
– ម៉ូតចំនួន ០១ គ្រឿង
– ស្រូវចំនួន ០១ តោន
– នឹងសំភារះមួយចំនួនទៀតត្រូវភ្លើងឆេះអស់ទាំងស្រុង ។

មូលហេតុ: នៃការឆេះដោយសារដាំបាយនឹងចង្ក្រានហ្គាសហើយដើរចោល ។

ក្នុងកិច្ចប្រតិបត្តិការនេះផងដែលការិយាល័យ អគ្គិភ័យ បានចេញរថយន្ត ពន្លត់ អគ្គីភ័យ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ រថយន្ត ទើបរលត់ទាំងស្រុង ៕

 

មតិយោបល់