ព័ត៌មានជាតិ

ក្រុមចោរប្រទះអីលួចហ្នឹង ៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីអំពើលួច (ដែកក្លោងទ្វាររបងផ្ទះ) ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស៊ុន សុវណ្ណ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់បន្លែ។

ជនសង្ស័យ៣នាក់៖
១-ឈ្មោះ ស្រៀង ដួង ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ: សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ
(ឃាត់ខ្លួន)។
២-ឈ្មោះ ហែម វណ្ណ: ហៅធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកHONDA125ពណ៌ខ្មៅសេរី២០០៥ពាក់ផ្លាកលេខភ្មំពេញ1N8739។
-រទេះអូសធ្វើពីដែកពណ៌ខៀវចំនួន១ ។
-ដែកបួនជ្រុងឆ្នៃជាក្លោងទ្វារមានបណ្តោយ២,៥០ម៉ែត្រ ទទឹង២ម៉ែត្រចំនួន៦កំណាត់(របស់ជនរងគ្រោះ)។
-ប៊ីដុងជ័រចំណុះ៣០លីត្រចំនួន៣ ។
-ទូរសព្ទដៃចំនួន៣គ្រឿង(ម៉ាកSAMSUNGពណ៌១, ម៉ាកNOKIA Nចុចពិល១, មិនស្គាល់ម៉ាក១)។
-កាបូស្ពាយពណ៌សូកូឡាចំនួន១ ។

សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកនៅក្នុងផ្ទះរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកដែកក្លោងទ្វារដែលជនរងគ្រោះទុកនៅមុខផ្ទះ លើកដាក់លើរទេះអូសដោយម៉ូតូក៏ត្រូវជនរងគ្រោះឃើញទាន់ បាននាំគ្នាចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ច យកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកហូរ ធ្លាប់បាត់សម្ភារ:ប្រើប្រាស់ផ្សេងៗជាច្រើនដូចជា៖ តុ កៅអី ឆ័ត្រ ឈ្នួរខោអាវ ជាដើមដោយសារក្រុមជនសង្ស័យដែលមានរ៉ឺម៉កដឹកលួចពេលយប់៕

មតិយោបល់