ព័ត៌មានជាតិ

មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព ចំនួន២០គីឡូក្រាមយកមករក្សាទុក

ព្រះសីហនុ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា
មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពទំនិញ ដែលដាក់លក់លើទីផ្សារក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ ។

ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតបានទំនិញ ខូចគុណភាពចំនួន ២០គីឡូក្រាមយកមករក្សាទុក ។ សម្រាប់ម្ចាស់ទំនិញត្រូវបានមន្ត្រីក.ប.ប. ធ្វើការពិន័យអន្តរការណ៍ ព្រមទាំងណែនាំឱ្យបញ្ឈប់ការដាក់លក់ទំនិញ ខូចគុណភាពជូនបងប្អូនប្រជាពលរដ្ឋ ៕

មតិយោបល់