Hacker បានប្រកាសសង្គ្រាម ជាមួយក្រុមអាល់កៃដា និងក្រុមជីហាដ រឿងវាយប្រហារទីស្នាក់ការទស្សនាវដ្ដី Charlie Hebdo ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងសារជាវីដេអូ ក្រុម Hacker បាននិយាយថា ពួកគេប្រឆាំងដាច់ខាតជាមួយនឹងក្រុម អាល់កៃដា និងក្រុមជីហាដ ដែលព្យាយាមរារាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយវេបសាយដំបូងដែលគេបានបំផ្លាញ់នោះ Ansar-Alhaqq.net។
ក្រុម Hacker បានបញ្ជាក់បន្ថែមទៀតថា រាល់វេបសាយដែលពាក់ព័ន្ធនឹងក្រុមអាល់កៃដា និងក្រុមជីហាដ គឺពួកគេនឹងបំផ្លាញ់ទាំងអស់។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានគេដឹងថា ជាក្រុមអាល់កៃដា កាន់សាសនាអ៊ីស្លាមបានបើកការបាញ់ប្រហារមកលើទីស្នាក់ការទស្សនាវដ្ដីបារាំង Charlie Hebdo ដែលបណ្ដាលឲ្យមនុស្ស ១២នាក់បានស្លាប់៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់