ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ ជីប ម៉ុង មួយគ្រឿងប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតចូលក្រោមរថយន្ត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ម្ដុំច្រកចូលបុរីមួយកន្លែង សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ ជីប ម៉ុង មួយគ្រឿងប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតចូលក្រោមរថយន្ត។

ម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-2721។
រថយន្តក្រឡុកស៊ីម៉ង់ត៍ ជីបម៉ុង ខនគ្រីត ពាក់ស្លាកលេខ ភ្នំពេញ 5A-0635។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាតាមនីតិវិធីច្បាប់ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់