ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក ចូលលួចគាស់ទ្វារចេតិយដែកក្នុងវត្ត ឃាត់ខ្លួនបានម្នាក់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ករណីអំពើលួច ​​(ទ្វារ​ចេតិយ​ដែក) ចំណុចកើតហេតុ៖ វត្ត​ព្រៃរោង​ ​ភូមិ​ត្បូងក្តី ឃុំ​បារគូ​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ០២​នាក់​៖(គេចខ្លួន​ម្នាក់) ១-ឈ្មោះ​ ម៉ៅ​ ព្រឹក ភេទប្រុស អាយុ​ ២៤​ឆ្នាំ​ មុខរបរ​ ​មិន​ពិត​ប្រាកដមានទីលំនៅ​ ផ្ទះ​ជួល​ភូមិ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ​​(ឃាត់ខ្លួន​) ។ ២-ឈ្មោះ​ អូន​ មិន​ស្គាល់​អត្តសញ្ញាណ​(គេចខ្លួន​)។

វត្ថុតាងចាប់យក៖ ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ០១គ្រឿង ​។ សម្ភារៈ​បាត់​បង់​រួម​មាន​៖ទ្វា​ចេតិយ​ចំនួន​ ០៣​ផ្ទាំង ​។

​មុនពេល​កើតហេតុ ​ជនសង្ស័យ​ខាង​លើបាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ មួយគ្រឿង ​ចេញ​ពីផ្ទះ​ជួល ស្ថិត​សង្កាត់​ចោមចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ តាមបណ្តោយផ្លូវ​ជាតិ​៣​ សំដៅមកកន្លែង​កើត​ហើយ បានបើកម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ចូលទៅ​ក្នុង​វត្ត​ ព្រៃរោង​ ពេល​ទៅដល់​ចំណុច​កើត​ហេតុ ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​បាន​ធ្វើ​សកម្មភាព​ លួច​គាស់​ទ្វា​រចេតិយ​បាន​ចំនួន​ ០៣​ ផ្ទាំង ​រួច​លើកដាក់​រ៉ឺម៉ក ​ហើយបើកចេញតាមក្រោយ​វត្ត​ ដើម្បី​យក​ទ្វារ​ចេតិយ​ទៅលក់ នៅឃ្លាំង​​អេតចាយ​មួយកន្លែង ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​តម្លៃ​ ៤០០.០០០រៀល​ ។

លុះព្រឹក​ថ្ងៃ​ទី​០២​ ខែ​ឆ្នាំ​ដដែល ​ជនសង្ស័យ​ទាំង០២នាក់ខាងលើ​ បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​​ចូល​ក្នុង​វត្តម្តង​ទៀត បម្រុង​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​ចេតិយ ​​តែត្រូវ​ព្រះសង្ឃ​ក្នុង​វត្តបានឃើញ​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ ភ្លាម​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​រត់​គេចខ្លួន​ តែត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ​ឃុំ​បារគូ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​អន្លង់​រមៀត ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដើម្បី​កសាង​សំណុំរឿងតាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់