កំពង់ធំៈ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន០២ខ្នង ទាំងស្រុង និងមួយខ្នងទៀតឆេះអស់៤០% ដោយពុំមានរងរបួសដល់មនុស្សឡើយ ទីតាំងស្ថិតនៅត្រង់ចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
១-ម្ចាស់ផ្ទះឈ្មោះ ថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ទំហំ៥X៦) ដំបូលស័ង្កសី ជញ្ជាំងក្តារ ។ ២-ម្ចាស់ផ្ទះឈ្មោះ ញ៉ ស្រីឡែន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ៦x៨) ប្រក់ក្បឿងជញ្ជាំងក្តារ ម្ចាស់ផ្ទះចំណាកស្រុក ទៅរស់នៅខេត្តសៀមរាប ។ ៣-ម្ចាស់ផ្ទះឈ្មោះ ប៊ូ ម៉ាស៊ី ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះ៤០%) ដែលមានទំហំ៤x៦ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ។
មូលហេតុ៖ ឈ្មោះ លិន ដា ភេទប្រុស អាយុ២៣ឆ្នាំ កូនរបស់ឈ្មោះ ថៃ សេងហ៊ុន ប្រើប្រាស់សារធាតុញៀនលើសកម្រិត ជាអ្នកដុតផ្ទះខ្លួនឯង ៕


មតិយោបល់