ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងស្រីម្នាក់រត់លេងតាមផែ បណ្តាលឲ្យធ្លាក់ទឹកសមុទ្រលង់ស្លាប់

កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី មានករណីក្មេងស្រី បានលង់ទឹកស្លាប់ម្នាក់ ។

សពក្មេងរងគ្រោះមានឈ្មោះ ត្រោញ ឡេ អាយុ០១ឆ្នាំ ជនជាតិខ្មរ ។

មូលហេតុ៖ ក្មេងស្រីរងគ្រោះបានរត់លេងតាមផែ ហើយក៏ធ្លាក់ទឹកសមុទ្រលង់ស្លាប់តែម្តង នៅចំណុចផែក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

-ឪពុកឈ្មោះ ខុម សំអុន និងម្តាយឈ្មោះ សាំង ស្តើង ។ សាកសពក្មេងស្រី បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់