ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់នៅក្នុងព្រៃ ឡើងស្អុយរលួយ ទើបគេប្រទះឃើញសាកសព

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះថាប្រទះឃើញសាក សពបុរសម្នាក់ ស្លាប់នៅព្រៃខាងក្រោយភូមិ នគរបាលថា ជាករណីអំពើឃាតកម្ម សាកសពបុរសរងគ្រោះ ត្រូវស្អុយរលួយ និងត្រូវបានគេប្រទះឃើញស្លាប់នៅព្រៃខាងក្រោយភូមិ កាលពីព្រឹកថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិព្រែក ចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

បុរសរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ អ៊ិន វាសនា អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ នៅនឹងកន្លែង កើតហេតុ នគរបាលបានប្រទះឃើញម៉ូតូមួយគ្រឿង បន្សល់ទុកចោលក្នុងព្រៃ ខណ:សាកសពត្រូវបានកំណត់ថា អាចស្លាប់មានរយ:ពេលជាច្រើនថ្ងៃមកហើយ ។

ករណីនេះនគរបាលជំនាញព្រហ្មទណ្ឌបានកំណត់ថា ជាអំពើឃាតកម្ម ដែលបង្កឡើងដោយជនមិនស្គាល់មុខ ។ ជាមួយគ្នានេះដែរ នគរបាលជំនាញស្រុក និងខេត្តកំពុងតែបើកការស៊ើបអង្កេតរកមុខជនដៃដល់ ៕

មតិយោបល់