សាកសពបុរសរងគ្រោះ ត្រូវស្អុយរលួយ និងត្រូវបានគេប្រទះឃើញស្លាប់នៅព្រៃខាងក្រោយភូមិកាលពីព្រឹកថ្ងៃសៅរ ទី៤ ខែធ្នូ ឆ្នាំ២០២១ នៅចំនុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ។
បុរសរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ អុិន វាសនា អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ នៅនិងកន្លែងកើតហេតុនគរបាលបានប្រទះឃើញម៉ូតូមួយគ្រឿងបន្សល់ទុកចោលក្នុងព្រៃ ខណះសាកសពត្រូវបានកំណត់ថា អាចស្លាប់មានរយះពេលជាច្រើនថ្ងៃមកហើយ។
ករណីនេះនគរបាលជំនាញព្រហ្មទណ្ឌបានកំណត់ថា ជាអំពើឃាតកម្ម ដែលបង្កឡើងដោយជនមិនស្គាល់មុខ ។ ជាមួយគ្នានេះដែរនគរបាលជំនាញស្រុក និងខេត្តកំពុងតែបើកការស៉ើបអង្កេតស្រាវជ្រាវរកមុខជនដៃដល់។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
មតិយោបល់