ព័ត៌មានជាតិ

ជាងសំណង់ដៃសំណាងម្នាក់ នៅខេត្តស្វាយរៀង ឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ស្វាយរៀង: ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ ដែលមានឈ្មោះ ឆឺយ សូវៀត អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាជាងសំណង់ ភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក ឆឺយ សូវៀត បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ ជីវភាពគ្រួសារគឺមិនធូរធារនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើជាជាងសំណង់ ដើម្បីបានចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ និងមើលជំងឺម្តាយ។
លោកបានបន្តឱ្យដឹងទៀតថា ៖ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយសម្រាកពីការងារ ហើយឃើញកូនជាងហត់អស់កម្លាំង លោកក៏បានទិញភេសជ្ជ: ខារ៉ាបាវ ចំនួន៥កំប៉ុង ពីអ្នកលក់ដែលស្ថិតនៅជិតកន្លែងធ្វើការ ដើម្បីចែកឱ្យកូនជាងទទួលទាន និងទុកមួយកំប៉ុងទទួលទានខ្លួនឯង ។ លុះពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រំភើប ត្រេកអរជាខ្លាំង ហើយក៏ស្រែកប្រាប់កូនជាង និងអ្នកលក់ ព្រមទាំងមនុស្សនៅជិតគ្នាឱ្យជួយមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។

ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកទៅសងបំណុលគេ និងព្យាបាលជំងឺម្តាយ ព្រមទាំងជំងឺខ្លួនឯង ដែលកំពុងមានប្រចាំកាយ ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតមុខរបរលាងម៉ូតូនៅមុខផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណ ចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

មតិយោបល់