ដើម្បីបញ្ចប់ការពិសធន៍នៃប្រែក្លាយមាសនៅក្នុងក្តីស្រមៃ លោក Paul Moran បានទទួលបរាជ័យ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ តាមប្រភពព័ត៌មានបរទេសនានបានឲ្យដឹងថា ក្នុងកិច្ចខំប្រឹងប្រែងដើម្បីដំណើរការកាកសំណល់ពីមនុស្សជារៀងរាល់ថ្ងៃ ឲ្យទៅជាមាស បុរម្នាក់រស់នៅភាគខាងជើងនៃប្រទេសអៀកឡង់បានប្រឈមមុខនឹងការជាប់ទោសពីបទឧក្រិដ្ឋកម្មដោយចេតនា។ ប៉ូលិសបាននិយាយថាលោក Paul Moran វ័យ ៣០ ឆ្នាំបានធ្វើឲ្យសាយភាយជាតិគីមី និងបានធ្វើឲ្យបាត់បង់ថាមពលអគ្គីសនីក្នុងពេលធ្វើពិសោធន៍កាកសំណល់មនុស្សឲ្យក្លាយទៅជាមាស។ ទោះបីជាយ៉ាងណាក៏ដោយ ការពិសោធន៍គាត់ត្រូវបរាជ័យ ផ្ទុយទៅវិញធ្វើឲ្យខាតបង់ភ្លើងដែលត្រូវចំណាយប្រាក់ប្រហែល ៤៩៧៤ ល្លារ។ ទីបំផុតលោក Moran ត្រូវបានតុលាកាសម្រេចឲ្យជាប់ពន្ធធនាគាររយៈពេល ៣ ខែ ពីបទបង្កឲ្យមានការខាតបង់តម្លៃភ្លើង និងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ៕
ព័ត៌មានជាតិ
មតិយោបល់