ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរតួកគី បានបន្តឃុំខ្លួនមន្រ្តីអធិការកិច្ចធនាគារជិត ៣០នាក់

តួកគី: តាមប្រព័ន្ធផ្សព្វផ្សាយ NTV និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតបានរាយ​ការណ៍​ថា អាជ្ញាធរតួកគីបានបន្តចាប់ឃុំខ្លួនក្រុមមន្ត្រីអធិការកិច្ចធនាគារ BDDK ចំនួន ២៩នាក់ ដោយត្រួតពិនិត្យ​ឃើញ​ថា មានភាពមិនប្រក្រតី នៅក្នុងអ្វីដែលចាត់ទុកដូចជា មានជាប់ពាក់ព័ន្ធចុងក្រោយ ទៅនឹង​ការធ្វើ​រដ្ឋ​ប្រហារមិនបានសម្រេច កាលពីថ្ងៃទី១៥ ខែកក្កដា។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦​នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាតួកគីបានឃុំខ្លួនប្រមាណ ៤.០០០នាក់នៅក្នុងការស៊ើប​អង្កេតរបស់ខ្លួន បន្ទាប់ពីបានព្យាយាមប៉ះបោរជាមួយមេផ្សំគំនិតបព្វជិតមូស្លីមលោក Fethullah Gulen ដែលកំពុងតែរស់នៅលើទឹកដីអាមេរិក ប៉ុន្តែលោកបានបដិសេធចំពោះការចោទប្រកាន់នេះ។

សូមបញ្ជាក់ថា ករណីស៊ើបអង្កេតនេះបាននាំឱ្យមានការបន្សុទ្ធកម្មយុទ្ធនាការនៃយោធា មន្ត្រីស៊ីវិល ប៉ូលិសនិងតុលាការដោយមានចំនួនជិត ៨០.០០០នាក់បានបណ្តេញចេញពីកាតព្វកិច្ចជាសាធារណៈ៕

arrested in Turkey01

មតិយោបល់