ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចកាត់ខ្សែភ្លេីងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង…

បាត់ដំបង:នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ វេ​លាម៉ោង០៤​និង​៣០នាទីអនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម​ សេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ​នី​យ៍​ទោ​ សេ​ង​ លុច​ អធិការនគរ​បាល​ស្រុក​ថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលជ្រោយស្តៅ​ ធ្វេីការឃាត់​ខ្លួន​ជនសង័្សយចំនួន០១នាក់ឈ្មោះសោ​ន សុ​ភាពភេទប្រុស អាយុ​៣៣ឆ្នាំ រស់​នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្ម​គោល​ ខេត្តបាត់ដំបង​និងដកហូតបានសម្ភារៈតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី​២០១០ ពណ៌ខ្មៅ ពាពាក់ស្លាកលេខបាត់ដំបង1J-0940
-ខ្សែភ្លើងស្ពាន់ចំនួន០៤ខ្សែប្រវែង​៤០ម៉ែត្រ
-កន្រ្តៃចំនួន០១ និងដង្កាប់ចំនួន០២
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលេីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជា ពលរដ្ឋឈ្មោះ ម៉ៅ សាវុធ ភេទប្រុស អាយុ៣១ឆ្នាំស្នាក់​នៅភូមិជ្រោយ ស្តៅ ឃុំជ្រោយ​ស្តៅ ស្រុកថ្ម គោល ខេត្តបាត់ដំ​បង​ថា​ មានជនសង័្សយកំពុងលួចកាត់ខ្សែភ្លេីង​នៅចំណុចខាងលេី​ ហេីយភ្លាមៗសមត្ថកិច្ចនគរបាលបានទៅដល់ឃាត់ខ្លួន​និងដកហូតវត្ថុ តាងដូចខាងលេីតែ​ម្តង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី​ច្បាប់៕

មតិយោបល់