កណ្ដាល៖ នៅថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៣០ នាទី ករណីអំពើលួចសត្វមាន់ យ៉ាងសកម្ម នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហួត តិច ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានស្រុកកំណើត នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនសង្ស័យមានគ្នា០២នាក់៖ ១-ឈ្មោះ អាន រិទ្ធា ហៅអាប៉េ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ២-ឈ្មោះ រ៉េត មករា ហៅហ្គោល ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ ១-សត្វមាន់ចំនួន០៤ក្បាល ឈ្មោល០១ក្បាល ញីចំនួន០៣ក្បាល មានទម្ងន់សរុប(៦,៤០គីឡូក្រាម) ។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទូរស័ព្ទ មកប្ដឹងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំថា មានចោរលួចសត្វមាន់អស់ចំនួន០៤ក្បាល ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យទាំងពីរនាក់ខាងលើ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលគគីរធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍គគីរធំ បានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមជាមួយវត្ថុតាងយកមកប៉ុស្តិ៍យកមកប៉ុស្តិ៍ ដើម្បីសាកសួរ ក្រោយពីសាកសួររួច ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចសត្វមាន់ ចំនួន០៤ក្បាខាងលើ ឈ្មោល០១ក្បាល ញី០៣ក្បាល របស់ឈ្មោះ ហួត តិច ភេទប្រុស អាយុ៤៨ឆ្នាំ ពិតប្រាកដមែន ។ ក្រោយពីសួរនាំរួច ជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់