ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម

កណ្ដាល: នៅថ្ងៃសៅរ៍ទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីអំពើលួច និងទទួលផលចោរកម្ម ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ អ៊ា អែល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រែកតាកែវ ឃុំដីសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ លឹម ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួនមុខសញ្ញាលួច) ។ ០២.ឈ្មោះ ហាក់ អ៊ុននី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្ន តូបលក់ដូរ សង្កាត់ទឹកល្អក់០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្ម) ។

ជនរងគ្រោះឈ្មោះ អ៊ា អែល ភេទប្រុស បានយកម៉ូតូ របស់ខ្លួនមួយគ្រឿងម៉ាក Honda dream C 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK.8321 មកទុកក្នុងបន្ទប់ដាក់អីវ៉ាន់ នៅក្បែរកន្លែងសំរាក ហើយបានចាក់សោ ម៉ាក់សូលិច ពណ៌ទឹកមាស ពីខាងក្រៅរួចចូលសំរាក ។

លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៥ និង០០នាទី ឈ្មោះ អ៊ា អែល ភេទប្រុស ក្រោកពីដេកក៏ទៅបើក សោទ្វារបន្ទប់យកម៉ូតូ តែបើកសោមិនចេញ រួចបានយកញញួរមកវាយបំបែកសោ ដើម្បីចូលក្នុងបន្ទប់ស្រាប់តែអត់ ឃើញម៉ូតូ ពេលនោះជនរងគ្រោះឈ្មោះ អ៊ា អែល ភេទប្រុស បានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍តនគរបាល រដ្ឋបាលសំរោងធំ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងប៉ុស្តិ៍នគរបាលសំរោងធំ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយ ចុះស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទី ដោយមានការសង្ស័យលើឈ្មោះ លឹម ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកមានស្រុកកំណើត ភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការងារ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានហៅមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំនៅចំពោះមុខសមត្ថតកិច្ច ជនសង្យ័យ ឈ្មោះ លឹម ដារ៉ា ភេទប្រុស បានសារភាពថា នៅវេលាម៉ោង០០និង១០នាទីថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានធ្វើសកម្មភាព យកដែកថ្នាំងអំពៅមួយកំណាត់ ប្រវែង០,៥០ម៉ែត្រ មកគាស់បំបែកមេសោម៉ាកសូលិចដែលចាក់ ជាប់ទ្វារបន្ទប់ទុកម៉ូតូ របស់ឈ្មោះ អ៊ា អែល ភេទប្រុស រួចបើកទ្វារចូលក្នុងបន្ទប់ បណ្តើរម៉ូតូមួយគ្រឿងម៉ាក Honda dream C 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK.8321 ចេញមកក្រៅ រួចបានយកមេសោម៉ាកសូលិច ពណ៌ទឹកមាស មួយទៀតមកចាក់ពីខាងក្រៅបន្ទប់ រួចជិះម៉ូតូ យកទៅភ្នំពេញ ។

លុះដល់ម៉ោង០៦និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែរ ជនសង្ស័យឈ្មោះ លឹម ដារ៉ា ភេទប្រុស បានជិះម៉ូតូដែលខ្លួនលួចពី ឈ្មោះ អ៊ា អែល ភេទប្រុស មកចំណុចផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីលក់គ្រឿងម៉ូតូ ឲ្យទៅ ឈ្មោះ ហាក់ អ៊ុននី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្ន នៅតូបលក់ដូរ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងតម្លៃ ១៧០$ (មួយរយចិតសិបដុល្លារ អាមេរិចគត់) ពេលលក់គ្រឿងម៉ូតូរួច ឈ្មោះ លឹម ដារ៉ា ភេទប្រុស បានជិះម៉ូតូមួយគ្រឿងនេះ យកទៅផ្ញើនៅម្ដុំផ្សារសូរិយា ភ្នំពេញ យីហោ ប័ណ្ណផ្ញើកង់ និងម៉ូតូ (ពេលថ្ងៃ) កាលបរិច្ឆេទ (03 Del ម៉ោង ២០២១) តម្លៃ…………..ផុតកំណត់ ២៤ម៉ោងទុកជាអាសារបង់ បាត់សំបុត្រ ពិន័យ ៨០០០រៀល Tel.093 555 845/016 981 864 ពេលផ្ញើម៉ូតូរួច ជនសង្ស័យឈ្មោះ លឹម ដារ៉ា ភេទប្រុស បានជិះម៉ូតូកង់បីត្រឡប់មកកន្លែងធ្វើការវិញ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយពីធ្វើការសាកសួររួច កម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានបន្តសហការជាមួយកម្លាំងនគរបាលរាជ ធានីភ្នំពេញ ដើម្បីយកម៉ូតូនៅកន្លែងផ្ញើ នឹងយកគ្រឿងម៉ូតូនៅតូបលក់ដូរ របស់ឈ្មោះ ហាក់ អ៊ុននី ភេទស្រី ស្ថិតនៅផ្សារ ឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងនាំយកឈ្មោះ ហាក់ អ៊ុននី ភេទស្រីមកសាកសួនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅចំពោះសមត្ថកិច្ច ឈ្មោះ ហាក់ អ៊ុននី ភេទស្រី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើទទួលផលចោរកម្ម ដែលបានទិញគ្រឿងម៉ូតូពីឈ្មោះ លឹម ដារ៉ា ភេទប្រុស ពិតប្របាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការនគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់