ប៉ាគីស្ថាន៖ បន្ទាប់ពីរលកកម្ដៅនៅក្នុងប្រទេសឥណ្ឌា បានស្ងប់ស្ងាត់ នៅពេលនេះ បានកើតមាននៅក្នុងប្រទេសប៉ាគីស្ថានវិញម្ដង ដោយបានសម្លាប់មនុស្សជិត ១៤០នាក់។
រដ្ឋមន្ត្រីក្រសួងឧតុនិយមរបស់ប៉ាគីស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា មានមនុស្ស ១៣៦នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់ដោយសាររលកកម្ដៅ ខណៈដែលកម្ដៅនៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់ ៤៨អង្សាសេ។
ខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេ នោះគឺខេត្ត Sindh ដែលចាប់តាំងពីថ្ងៃសៅរ៍រហូតដល់ថ្ងៃនេះមានមនុស្សស្លាប់ជិត ១០០នាក់។ សម្រាប់ប្រទេសប៉ាគីស្ថាននេះ ធ្លាប់ជួបគ្រោះធម្មជាតិបែបនេះ ម្ដងផងដែរ កាលពីឆ្នាំ ១៩៣៨ ដោយកម្ដៅបានកើនដល់ ៤៨អង្សាសេ ប៉ុន្តែកាលពីពេលនោះ មិនបានសេចក្ដីរាយការណ៍លម្អិតពីតួលេខអ្នកស្លាប់នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់