កំពតៈ (ព័ត៌មានបឋម) យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង ៣០ នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយបានកើតឡើង នៅផ្ទះលក់ម៉ូតូ ស្ថិតក្នុងក្រុងកំពត បណ្តាលអោយខូចខាតរថយន្តចំនួន០២គ្រឿង នឹងម៉ូតូធ្ងន់ស្រាលចំនួន៥៧គ្រឿង ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់