ព័ត៌មានសិល្បៈ និងកម្សាន្ត

សេដបាត់! ពេលនេះ ឌីជេ Drake ប្រកាសដកខ្លួនពីកម្មវិធី Grammy Awards ក្រោយរិះគន់ថាកម្មវិធីនេះមិនយុត្តិធម៌

(បរទេស)៖ កម្មវិធី Grammy ជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផ្នែកតន្ត្រីដែលសិល្បករជាច្រើនឲ្យតម្លៃបំផុត ដោយការជ្រើសរើសបេក្ខភាពប្រកួតយកពានគឺធ្វើឡើងដោយសមាជិកនៃក្រុមហ៊ុន Recording Academy (រីខកឌីង អេខាតឌឺមី) រួចមានការបោះឆ្នោតជ្រើសរើសមួយតង់ទៀតដែលធ្វើឡើងដោយសមាជិកដដែល។

ដោយឡែកអ្វីដែលអ្នកនិយមតាមដានចម្រៀងរ៉េបបរទេស ហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារារ៉េបសញ្ជាតិកាណាដា Drake (ដ្រេក) បានប្រកាសដកខ្លួនចេញពីកម្មវិធីពានរង្វាន់ Grammy Awards (ហ្គ្រេមមី អេវ៉ត) កាលពីថ្ងៃចន្ទ បើទោះបីនៅឆ្នាំក្រោយលោកមានឱកាសដណ្ដើមយកពានរង្វាន់ចំនួនពីរពីកម្មវិធីក៏ដោយ។ តារាវ័យ៣៥ឆ្នាំរូបនេះ បានជាប់ឈ្មោះដណ្ដើមយកពានរង្វាន់ Grammy ចំនួនពីរកាលពីខែមុន ក្នុងនោះមានពានរង្វាន់អាល់ប៊ុមរ៉េបល្អដាច់គេ និងបទចម្រៀងរ៉េបល្អដាច់គេ។ ប្រភពជិតស្និទ្ធិនឹង Drake (ដ្រេក) បាននិយាយថាការសុំដកខ្លួនចេញនេះ បានធ្វើឡើងដោយសាមីខ្លួន និងក្រុមហ៊ុនរបស់លោកផ្ទាល់ ប៉ុន្តែមិនបានបញ្ជាក់អំពីហេតុផលឡើយ។

គួររំលឹកថាកាលពីឆ្នាំមុន Drake (ដ្រេក) បានធ្វើការរិះគន់ចំពោះកម្មវិធីពានរង្វាន់ Grammy ដែលមិនបានបញ្ចូលឈ្មោះតារាចម្រៀងកាណាដា The Weeknd (ដឺ វីកខេន) ក្នុងចំណោមបេក្ខភាពឈរឈ្មោះដណ្ដើមយកពានរង្វាន់។ មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៩ Drake (ដ្រេក) បានប្រកែកមិនព្រមសម្ដែងក្នុងកម្មវិធី Grammy (ហ្គ្រេមមី) រួចថែមទាំងនិយាយរិះគន់កម្មវិធីចំៗពីលើឆាកថែមទៀតផង៕

ប្រភព៖ BBC

មតិយោបល់