ព័ត៌មានជាតិ

សាច់ទាវេចខ្ចប់នាំពីប្រទេសចិនខូចគុណភាពប្រមាណជាង1តោនត្រូវកម្លាំងនគរបាល និងមន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ បានដកហូតយកទៅដុតចោល

កែបៈ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក បែន តារា ស្នងការនគរបាលខេត្តកែប បានចាត់តាំង លោកស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច អធិការនគរបាលស្រុកដំណាក់ចង្អើរ និងការិយាល័យជំនាញ ទៅចូលរួមជាមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះពិនិត្យសាច់ទាវេចខ្ចប់នាំពីប្រទេសចិនខូចគុណភាពប្រមាណជាង1តោន ដែលឈ្មោះ ទេព ទិត្យ ភេទប្រុស អាយុ41ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានដឹកបន្តយកមកឱ្យឈ្មោះ ឯម ប្រុស ភេទប្រុស អាយុ43ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីទុកធ្វើជី តែប្រជាពលរដ្ឋបាននាំគ្នាយកទៅបរិភោគ។ ក្រោយត្រួតពិនិត្យ សាច់ទាខាងលើបានហួសការកំណត់ បណ្តាលឱ្យខូចគុណភាព ក្រុមការងារបានសម្រេចដកហូតយកទៅដុតចោល ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

 

មតិយោបល់