ព័ត៌មានជាតិ

ឆ្លងចរន្តបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅខណ្ឌដង្កោ

ភ្នំពេញ:
នៅវេលាម៉ោង ០៤និង៣០ នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុចផ្ទះលេខ៤៨៧ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  • ម្ចាស់ទីតាំងឈ្មោះ: ហ៊ម កៃ ភេ ទ ប្រុស អាយុ ៥៥ ឆ្នាំ ។
  • មុខរបរ: រត់ម៉ូតូឌុប ។
  • មូលហេតុ: បណ្តាល មក ពី ចរន្តអគ្គីសនី ។
  • ប្រភេទសំណង់: ថ្មឈេីប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) ។
  • ខូចខាតសម្ភារ:: ឆេះខូចខាតផ្ទះ ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) ទាំងស្រុង និងបានរាលដាលដល់ផ្ទះអ្នកជិតខាង ខូច ខាតម៉ូតូ ០១ គ្រឿង ម៉ាស៉ីនបោកខោអាវ ។

  • ស្លាប់ មនុស្ស : គ្មាន ។

  • របួស មនុស្ស : គ្មាន ។

  • បាន ប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៤ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប ។

  • រថយន្តពន្លត់អគ្គិភ័យជំនួយ: ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ០៦ ម៉ែត្រគូប ។
  • ពន្លត់ចប់ : នៅវេលាម៉ោង ០៥:០៣ នាទី ល្ងាច ថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់