យោងតាមប្រភពព័ត៌មានរបស់ក្រសួងការពារជាតិ កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រធាធីបតី Park Geun-hye និង Benigno Aquino III របស់ហ្វីលីពីន បានចុះហត្ថលេខា ព្រមព្រៀង លើអនុស្សារណៈ នៃការយោគយល់ លើឧស្សាហកម្មអាវុធ ក៏ដូចជារឹតបន្តឹងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរផងដែរ។
លោក Park Geun-hye ក្នុងជំនួបនោះដែរបានថ្លែងឲ្យដឹងថា បានបង្ហាញអារម្មណ៍អរគុណចំពោះ ទីក្រុងម៉ានីល លើកម្មវិធី ទិញយន្តហោះ FA-50 ដែលជាប្រភេទយន្តហោះចម្បាំង ។ដោយឡែសម្រាប់ អ្នកនាំពាក្យ ប្រទេសហ្វីលីពីនរបស់ Aquino III បាននិយាយថាគាត់នឹងព្យាយាម ចុះកិច្ចសន្យា ជាមួយនឹងអ្វីដែលជាប់ទាក់ទង។
ទីក្រុងសេអ៊ូល និងទីក្រុងម៉ានីល កំពុងដំណើរការចរចារការនាំចេញ យន្តហោះប្រតិកម្មចម្បាំង FA-50 ដែលជាយន្តហោះចម្បាំងដ៏អស្ចារ្យ។ម្យ៉ាងវិញទៀតយន្តហោះចម្បាំងនេះដែរ វាបំពាក់ដោយ មីស៊ីលបាញ់លើអាកាស និងបាញ់មកដី លើសពីនេះមានកាំភ្លើងយន្ត គ្រាប់បែក និងឧបករណ៍ចាប់សញ្ញាដើម្បីវាយប្រហារ។
អតិថិជនទី ១ របស់កូរ៉េខាត្បូងលើការទិញយន្ត FA-50 នេះដែរ គឺប្រទេសឥណ្ឌូនេស៊ី ។ សម្រាប់ហ្វីលីពីនវិញ ដោយទឹកប្រាក់ដែលត្រូវចាយជាង ៤៥០ លានដុល្លារ ចង់ទិញ យន្តហោះប្រភេទនេះចំនួន ១២ ដើម្បីការពារនិងលើកកម្ពស់ឆ្លើយតប ជម្លោះ ចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង៕
មតិយោបល់