ព័ត៌មានជាតិ

ករណីសុំលុយមិនអោយកូនយកកាំបិតតាំងតោដេញកាប់និងដុតខោអាវរបស់ម្តាយបណ្តាលអោយឆេះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ:ករណីហិង្សាគំរាមកំហែងសម្លាប់និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ (ហិង្សានៅក្នុងគ្រួសារ)។
នៅថ្ងៃអាទិត្យ ទី 13 ខែសីហាឆ្នាំ 2023 វេលាម៉ោង 11និង00 នាទីនៅចំណុចផ្ទះឈ្មោះ ប្រាក់សនភេទស្រីអាយុ 88 ឆ្នាំទីលំនៅ ភូមិស្លា ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។មានករណីហិង្សានិងបង្កឲ្យខូចខាតមួយកើតឡើងបង្កដោយជនសង្ស័យចំនួន 1 នាក់ឈ្មោះជៀបបាណាបាក់ ភេទប្រុសអាយុ 32 ឆ្នាំ នៅក្នុងបន្ទុក បានធ្វើសកម្មភាពប្រដាប់ដោយកាំបិតតាំងតោ ដេញកាប់ម្ដាយរបស់ខ្លួន ឈ្មោះប្រាក់សនតែត្រូវគាត់ រត់គេចខ្លួនរួច បន្ទាប់មកជនសង្ស័យក៏យកកាំបិតតាំងតោទៅកាប់ជញ្ជាំងផ្ទះវាយពាងទឹកនិងដុតខោអាវរបស់ម្ដាយឱ្យឆេះខ្ទេចខ្ទីអស់ ។
មូលហេតុ:សុំលុយម្ដាយយកទៅទិញថ្នាំញៀនជក់តែគាត់មិនឱ្យ។
ដោយមានការភ័យខ្លាចមិនហ៊ានចូលផ្ទះជនរងគ្រោះក៏មកដាក់បណ្ដឹងប្តឹងកូនរបស់គាត់ឈ្មោះជៀបបាណាបាក់ ឱ្យសមត្តកិច្ចអនុវត្តតាមផ្លូវច្បាប់។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យមកសួរសាកសួរកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់