ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ជនសង្ស័យ២នាក់ ករណី…

ព្រះសីហនុ: នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ២១និង ៣០នាទី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិដូង ក្រុម ៤៧ ភូមិ ០១ សង្កាត់ លេខ ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖
១/ឈ្មោះ មូត ហេង ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្ប្ន្នន ក្រុម៤៧ ភូមិ ០១សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ
២/ឈ្មោះ ហឹម បឿន ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ អ្នកអនាម័យ ទីលំនៅបច្ចុប្បន្ន ក្រុម៤៧ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៧កញ្ចប់ ។
-ម៉ូតូ ចំនួន ០១គ្រឿង ។
-ទូរសព្ទ័ ចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់