ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅ ល្ងាច ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ជា ថ្ងៃ ទី ៤ នៃ ការ ចុះ ត្រួត ពិ ន្យិ ពង្រឹង អនុវត្ត ការ រៀបចំ សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ នៅ លើ កំណាត់ ផ្លូវ ២៧១ ខាង មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ក្នុង ខណ្ឌមានជ័យ ដោយ បានឃើញ នៅ មាន ប្រជាពលរដ្ឋ មួយ ចំនួន នៅ តែ បំពាន ចំពោះ ការ ហាមឃាត់ របស់ សមត្ថកិច្ច បើក ម៉ូតូ ឆ្លង ស្ពានថ្ម ស្ទឹង មាន ជ័យ ចេញពី បឹង ទំពន់ ដោយ បត់ បញ្ច្រាសទិស និង មានការ លក់ទំនិញ ម្ហូបអាហារ តាម រទេះ និង ការ លក់ដូរ ខាង មុខ ផ្ទះ ខ្លះ បាន រំលោភ លើ ទ្រូងផ្លូវ ប៉ុន្តែ សមត្ថកិច្ច បាន អប់រំ និង ណែនាំ ពួក គាត់ បញ្ឈប់ ការ តាំង លក់ទំនិញ ម្ហូបអាហារ ឬ បើកបរ បញ្ច្រាសទិស ដែល នាំ ឱ្យ បង្ក ប៉ះពាល់ ការ កកស្ទះ ចរាចរណ៍ នៅ គោលដៅ នៃ ការ ធ្វើ ចរាចរណ៍រ យ៉ាង មមាញឹក បស់ ប្រជាពលរដ្ឋ ខាង មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត នោះ ។
ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ គោលដៅ ខាងលើ ពី សំណាក់ កម្លាំង នគរបាល សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ បាន ធ្វើ ឡើងជា បន្តបន្ទាប់ រយៈពេល ០៤ ថ្ងៃ នោះ ហើយ គឺ ចាប់ពី ថ្ងៃ ទី ០៦ រហូត ដល់ ថ្ងៃ ទី ០៩ ខែធ្នូ ក្នុង នោះ គេ ឃើញ បាន ដោះស្រាយ បញ្ហា កកស្ទះ ចរាចរណ៍ បាន ល្អ ប្រសើរ ជាង មុន គឺ មាន ប្រជាពលរដ្ឋ ភាគច្រើន បាន នាំ គ្នា ចូលរួម គោរព អនុវត្ត តាម ការ ណែនាំ របស់ សមត្ថកិច្ច បន្ទាប់ ពី កម្លាំង សមត្ថកិច្ច បាន ចុះ អនុវត្ត ជា ប្រចាំ រៀបចំ សណ្តាប់ធ្នាប់ ទៅ លើ គោលដៅ ខាង មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ដែល កន្លង មក គោលដៅ នេះ តែងតែ កើត មាន បញ្ហា កកស្ទះ ចរាចរណ៍ និង រង ការ រិះគន់ ពី ប្រជាពលរដ្ឋ ដោយសារ តែ បងប្អូន អាជីវករ បាន ធ្វើ អាជីវកម្ម រំលោភ លើ ទ្រូងផ្លូវ បង្ក ឱ្យ ផ្លូវ ចង្អៀត តូច និង មួយវិញទៀត បង្ក ដោយ ប្រជាពលរដ្ឋ បើកបរ បត់ បញ្ច្រាសទិស ។
ការ ចុះ អនុវត្ត រៀបចំ សណ្តាប់ធ្នាប់ នៅ លើ កំណាត់ ផ្លូវ លេខ ២៧១ ក្នុង ខណ្ឌមានជ័យ នេះ ផង ដែរ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រងរ នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ក្រោយ មាន ប្រជាពលរដ្ឋ ត្អូញត្អែ ពី បញ្ហា កកស្ទះ ចរាចរណ៍ នៅ លើ កំណាត់ ផ្លូវ ២៧១ នៅ គោលដៅ ខាង មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត និង ខាង មុខ ខ្លោងទ្វារវត្ត សំ ន្សំ កុសល ខណ្ឌមានជ័យ ដែល អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មិនសូវ បាន យកចិត្តទុកដាក់ ទៅ លើ ការងារ រៀបចំ សណ្តាប់ធ្នាប់ នេះ ឱ្យ បាន ល្អ នោះ ។
វិធានការ ចុះ រៀបចំ សណ្តាប់ នេះ ផង ដែរ កម្លាំង សមត្ថកិច្ច កន្លង មក ក៏ ឃាត់ ម៉ូតូ ១៣ គ្រឿង បើក បញ្ច្រាសទិស យក មក ផាកពិន័យ តាម ច្បាប់ បង្ក ប៉ះពាល់ សណ្តាប់ សុវត្ថិភាព ចរាចរណ៍ ៕
មតិយោបល់