ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវជាតិលេខ៥ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ករណីនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនី។
ប្រភេទសំណង់ឈើប្រក់សង្ក័សី (សំណង់មិនរៀបរាយ) ។
ខូចខាតសម្ភារៈឆេះផ្ទះទំហំ ០៤x០៥ ម៉ែត្រ ចំនួន ១២ខ្នងនឹង ផ្ទះទំហំ ០៧x១៤ ម៉ែត្រ ចំនួន ៥ខ្នង ។
- ស្លាប់ មនុស្ស : គ្មាន ។
- របួស មនុស្ស : គ្មាន ។
- ប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៣រថយន្ត ស្មើរនឹង ៩២ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍: - រថយន្តក្រសួងមហាផៃ្ទចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប ។
- អូប័រការិយាល័យចរាចរណ៍ផ្លូវទឹកចំនួន ០២ គ្រឿង ។
- រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត សើ្មនឹង ៤ម៉ែត្រគូប ។
- ម៉ាស៊ីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី០២ ចំនួន ០១គ្រឿង ។
- រថយន្តOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរ Ganzberg ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត សើ្មនឹង ៨ម៉ែត្រគូប ។
ពន្លត់ចប់ នៅវេលា ម៉ោង ០៩និង៤៥ព្រឹក ថ្ងៃខែឆ្នាំដដែល ៕











មតិយោបល់